ការសម្តែងសិល្បៈរួមគ្នា កម្ពុជា- ចិន ដើម្បីអបអរសាទរឆ្នាំវប្បធម៌និងទេសចរណ៍
នារសៀលថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលមហោស្រពកោះពេជ្រ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួង ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌និងទេសចរណ៍នៃ សាធារណរដ្ឋប្រជាមានិត្យចិន បានបង្កើតព្រឹត្តិការណ៍សម្តែងសិល្បៈរួមគ្នាកម្ពុជា ចិន ដើម្បីអបអរសារទរ ឆ្នាំវប្បធម៌ ទេសចរណ៍ កម្ពុជា ចិនក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
សិល្បៈដែលប្រទេសទាំងពីរយកមកសម្តែងនាឱកាសនេះរួមមាន៖ របាំអប្សារា,ក្បាច់គុណសាវលីង, ក្បាច់គុណល្បុក្កតោ, របាំជនជាតិដើមភូមិភាគឦសាន, ក្បាច់គុណថៃជិ និង របាំទេពមនោរា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។