លោកឧកញ៉ា ទៀ វិចិត្រ ផ្តល់ប្រាក់ឧបត្ថម្ភដល់ស្នងការនគរបាលខេត្តព្រះសីហនុជាការលើកទឹកចិត្ត
លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុនGTVC បានឧបត្ថម្ភថវិកាចំនួន40លានរៀល ជូនដល់កងកម្លាំងនគរបាលដែលធ្វើប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនជនល្មើសសម្លាប់កុមារា កុមារីពីរនាក់បងប្អូននៅភូមិគគីឃុំបិតត្រាងស្រុកព្រៃនប់។
ថវិកានេះលោកឧកញ៉ាទៀ វិចិត្របាននាំយកទៅប្រគល់ជូនតាមរយៈលោកឧត្តមសេនីយ៌ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី05.06.2019 ដែលជាការលើកទឹកចិត្តចំពោះកងកម្លាំងដែលបានខិតខំធ្វើការនេះបានជោគជយ័ ស្វែងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ ដោយមិនទុកអោយជនល្មើសរស់នៅក្រៅសំណាញ់ច្បាប់ឡើយ។
សូមបញ្ជាក់ថាជនល្មើសដែលសម្លាប់កុមារា កុមារីពីរនាក់បងប្អូន បច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តព្រះសីហនុ បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តចោទប្រកាន់ចំនួនពីរបទល្មើសធំៗ ដែលអាចជាប់ពន្ធនាគារអស់មួយជីវិត នៅក្រោយពេលដែលចៅក្រមជម្រះក្តីតាមនិតិវិធីផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។