អភិបាលខេត្តឧត្តរមានជ័យ ប្រកាសឲ្យដំណើរការច្រកចេញចូលតែមួយស្រុកបន្ទាយអំពិល
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីភាពពិធីប្រកាសដាក់អោយដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាលយ័ប្រជាពលរដ្ឋស្រុកបន្ទាយអំពិល។
ក្នុងពិធីដាក់ឲ្យដំណើរការនោះ មានការអញ្ចើញចូលរួមពីឯកឧត្តមលោកជំទាវអភិបាលរងខេត្ត មេបញ្ជាការរងកងកម្លាំងទាំបី ប្រធាន អនុប្រធានមន្ទីជុំវិញខេត្ត លោកអភិបាលក្រុងស្រុក អាជ្ញាធរពាក់ពន្ធ័ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស សរុប៦២៥នាក់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានរៀបចំពិធីពិសានំបញ្ចុកសាមគ្គី ប្រកបដោយភាពសប្បាយរីករាយជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។