CDC​ ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន៩បើក​នៅ​កម្ពុជា​ ​ក្នុង​ទុក​វិនិយោគ​សរុប​ជិត៦លាន​ដុល្លារ​អាមេរិក​

នៅដើម​សប្តាហ៍​នេះ​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បានសម្រេច​ចេញ​វី​ញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៩​ ​ដើម្បី​បើក​អាជីវកម្ម​នៅ​កម្ពុជា​ ​ដែល​សរុប​ទុក​វិនិយោគ​មាន​ចំនួន​ជិត​ ​៦រយ​លាន​ដុល្លារ​អាមេរិក​ ​ដោយ​នឹង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​ ​១ម៉ឺន៤ពាន់​កន្លែង​។​

​យោង​តាម​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន​កម្ពុជា​ ​ក្រុមហ៊ុន​ទាំង៩ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះបញ្ជី​នោះ​រួមមាន​៖​

​១​-​ ​“​SAAB​ ​PHNOM​ ​PENH​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​បោកគក់​ ​និង​កែច្នៃ​ម៉ូត​សម្លៀកបំពាក់​ ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​កំបោរ​ ​សង្កា​ត់​ឪ​ទ្បោ​ក​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,៣លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.០២៨កន្លែង​។​

​២​-​“​SHAN​ ​HAI​ ​JING​ ​(​HONG​ ​KONG​)​ ​HANDICRAFT​ ​MANUFACTURING​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ផ្កា​ ​និង​ផ្លែឈើ​សិប្បនិម្មិត​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សាលា​គ្រួស​ ​ឃុំ​ព្រះ​និ​ព្វា​ន្ត​ ​ស្រុក​គងពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២,៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៤៤១កន្លែង​។​

​៣​-​ ​“​YONG​ ​DE​ ​XIN​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈសំណង់​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គីរី​រស្មី​ ​ឃុំ​ព្រៃរំដួល​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ ​ប្រមាណ​ ​៤,៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១២៥កន្លែង​។​

​៤​-​“​VENICE​ ​HOLIDAY​ ​HOTEL​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​សាងសង់​ ​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤​ ​ចំនួន២៥០បន្ទប់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៤​ ​សង្កាត់​លេខ៤​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិ​និ​យោ​គ​ចំ​នួយ​ ​២២,៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣៦១កន្លែង​។​

​៥​-​ ​“​KOL​ ​VEASNA​ ​INVESTMENT​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំ​ណាំ​កសិ​-​ឧស្សាហកម្ម​ ​ចិញ្ចឹមសត្វ​ ​និង​សាងសង់​រោងចក្រ​កែច្នៃ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ​ខេត្តកំពង់ធំ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​២៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.០២៨កន្លែង​។​

​៦​-​ ​“​PHAT​ ​PHNOM​ ​PENH​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​សាងសង់​សួន​ទឹក​កំសាន្ត​ ​ដែល​មាន​ទីតាំង​វិនិយោគ​ ​ស្ថិតនៅ​ភូមិ​ព្រែក​តា​រ័ត្ន​ ​សង្កាត់​ព្រែកតាសេក​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ចំនួន​ ​៥៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៧១៥កន្លែង​។​

​៧​-​ ​“​ZHI​ ​XU​ ​INVESTMENT​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ​ចំនួន១៩៣បន្ទប់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ ​ស្ថិតនៅ​ភូមិ៤​ ​សង្កាត់​លេខ៤​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៦២,៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៨៣៩កន្លែង​។​

​៨​-​ ​“​ZHI​ ​XIN​ ​INVESTMENT​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​សាងសង់​ ​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៤​ ​ចំនួន៣២៤បន្ទប់​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ដែល​មាន​ទីតាំង​វិនិយោគ​ ​ស្ថិតនៅ​ភូមិ១​ ​សង្កាត់​លេខ៣​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​១១១,៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៤.៩៦០កន្លែង​។​

​និង​ ​៩​-​ ​“​PRINCE​ ​TIAN​ ​XI​ ​WAN​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​សាងសង់​ ​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ​ចំនួន៣៩៣បន្ទប់​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៣​ ​សង្កាត់​លេខ៣​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣០៤,៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៤.៨៦០កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close