ឡាន​ដឹក​ដី បុក​ម៉ូតូ​ពេញទំហឹង ស្លាប់​បុរស​ម្នាក់​ភ្លាមៗ នៅ​ស្រុក​ឧដុង្គ​

​ខេត្តកំពង់ស្ពឺ​៖ កាលពី​រសៀល ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​រវាង​រថយន្ត បុក​ម៉ូតូ​ពេញទំហឹង លើផ្លូវ​ជាតិ​លេខ​៤៤ ក្នុងភូមិ​ពោធិ៍​កោង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក Hyundai ក្បាល​ពណ៌​ស ទ្រុង​ស​-​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​3C-7670 ទិសដៅ​ពី​លិចទៅ​កើត លុះ​ទៅដល់​ចំណុច​ខាងលើ បាន​បើក​ទៅបុក​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា C90 ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​មាន​មនុស្ស​ម្នាក់ ស្លាប់​ភ្លាមៗ​តែម្តង​។​

​ជនរងគ្រោះ​ឈ្មោះ ឡេង ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អង្គ​សណ្តាន់ ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ រីឯ​អ្នក​រថយន្ត​បង្ក បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះ​ពិនិត្យ និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close