រដ្ឋបាលខេត្ត​បាត់ដំបង បញ្ជាក់ថា លទ្ធផល​សំណាក​តេស្ត​លើក​ទី​១ ចំនួន​២២៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា គឺ​អវិជ្ជមាន​ទាំងអស់​

ខេត្តបាត់ដំបង​៖ រដ្ឋបាលខេត្ត​បាត់ដំបង បាន​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាព​រដ្ឋ នៅក្នុង​ខេត្តបាត់ដំបង ដោយ​បញ្ជាក់ថា លទ្ធផល​សំណាក​តេស្ត​លើក​ទី​១ ចំនួន​២២៩ សម្រាប់​ថ្ងៃទី​២៩- ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នៅ​ខេត្តបាត់ដំបង គឺ​ទទួលបាន លទ្ធផល អវិជ្ជមាន​ទាំងអស់ (Negative)​។
​រដ្ឋបាលខេត្ត សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក សូម​អនុវត្ត​បន្ត​ឱ្យបាន​ត្រឹមត្រូវ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close