ក្រសួង ឲ្យផ្អាកដំណើរការបណ្តុះបណ្តាល នៅតាមសាលាបង្រៀនបើកបរ និងប្រឡងយកបណ្ណបើកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ជាមួយគ្នា ក្រសួងសូមបងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាអនាម័យ គម្លាតសុវត្ថិភាព និងពាក់ម៉ាសតាមការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។