ស្ពានឈើ​ចាស់​មួយកន្លែង នៅ​រមណីយដ្ឋាន​ក្បាលស្ពាន ត្រូវបាន​ជួសជុល​ពង្រឹង​ឡើងវិញ​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ស្ពានឈើ​ចាស់​មួយកន្លែង នៅ​រមណីយដ្ឋាន​ក្បាលស្ពាន ដែល​រង​នូវ​ការ​ទ្រុឌទ្រោម ដោយ​អាកាសធាតុ និង​អាយុកាល ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា រុះរើ​ដើម្បី​ជួសជុល​ពង្រឹង​ស្ពាន​នេះ​ឡើងវិញ សម្រាប់​ឱ្យ​ភ្ញៀវ​ទេច​ចរណ៍​ឆ្លងកាត់​ដោយ​ងាយស្រួល ហើយ​មាន​សុ​វត្តិភាព​ក្នុងការ​ទៅលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​នេះ​។​

​សូមជម្រាបថា អំឡុងពេល​រុះរើ​ស្ពាន​ចាស់ ដើម្បី​ជួសជុល​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏​សូម​ការ​អធ្យាស្រ័យ​ពី​សំណាក់​ភ្ញៀវទេសចរ ធ្វើដំណើរ​តាមផ្លូវ​វាង​មួយ​រយៈពេល​ខ្លី​សិន រហូតដល់​ស្ពាន​ជួសជុល​រួចរាល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close