ចាប់ខ្លួនមនុស្ស ៥៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីម្សិលមិញ
ភ្នំពេញ៖ យ៉ាងហោចណាស់ជនសង្ស័យចំនួន ៥៣នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេស កាលពីថ្ងៃទី០២ ខែធ្នូ ម្សិលមិញ។
បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៥៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១២នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ៣៨នាក់ ។
ចំណែកវត្ថុតាង ដែលចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(Ice)ចំនួន ៦,៩៧ក្រាម និង៦៩កញ្ចប់តូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។