មន្ត្រី​អភិរក្ស​សត្វព្រៃ លែង​សត្វ​ពស់ថ្លាន់ ២​ក្បាល ចូលទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​

​ខេត្តមណ្ឌលគិរី​៖ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ក្រុម​អនុវត្ត​ច្បាប់​ចល័ត និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី ដែល​គាំទ្រ​ដោយ​គម្រោង​របស់​អង្គការ WWF បាន​លែង​សត្វ​ពស់ថ្លាន់​ចំនួន​២​ក្បាល ឲ្យ​ចូលទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​។​

​សូម​ជម្រាបជូន​ថា សត្វ​ពស់ថ្លាន់​ទាំង​២​ក្បាល​ខាងលើនេះ ត្រូវបាន​មន្ត្រីរដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដកហូត​បាន​ពី​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច រស់នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បន្ទាប់ពី​ទទួល​ការអប់រំ​ណែនាំ ទើប​ប្រជាពលរដ្ឋ​យល់ព្រម​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ ដើម្បី​យកទៅ​លែង​ចូលទៅ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close