រថយន្តដឹកដី បើកថយក្រោយកិនក្មេងម្នាក់ ស្លាប់នៅនឹងកន្លែង
ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសម្នាក់ ត្រូវរថយន្តដឹកដី បើកថយក្រោយមិនប្រយ័ត្ន បណ្តាលឲ្យកិនស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចរណ្ដៅខ្សាច់ ស្ថិតនៅភូមិថ្លុកព្រាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្តពាក់ស្លាក PP-2058 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។ រីឯក្មេងរងគ្រោះឈ្មោះ ភួង សុទន់ ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ជនរងគ្រោះមានសតិមិនគ្រប់) ។
ក្រោយពេលកើតហេតុភ្លាមៗ អ្នកបើកបរបានរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។