ពលរដ្ឋ​អាមេរិក​៤០ ភាគរយ​មិន​ព្រម​ចាក់​វ៉ាក់សាំង អតីត​ប្រធានាធិបតី ចូលរួម​ចាក់​វ៉ាក់សាំង​ផ្សព្វផ្សាយ​

​ខែធ្នូ​នេះ ពលរដ្ឋ​អាមេរិក ប្រមាណ​២០​លាន​នាក់ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ការស្ទង់មតិ​របស់​Gallup បង្ហាញ​ឲ្យ​ឃើញថា​មាន​ពលរដ្ឋ​ដល់​ទៅ​ជាង​៤០​ភាគរយ​ប្រកាសថា​នឹងមិន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ឡើយ​។​

​ដោយសារ​តែមាន​ពលរ​ដ្ឋ​មិន​ព្រម​ចាក់​វ៉ាក់សាំង​ច្រើន​ទើប លោក Robert Litan មន្ត្រី​មកពី​ម​ជ្ឈ​ម​ណ្ឌុ​ល​Brookings បានលើកឡើង​គម្រោង ពលរដ្ឋ​ដែល​ទៅ​ចាក់​វ៉ាក់សាំង គឺ​ទទួលបាន​ទឹកប្រាក់​១​ពាន់​ដុល្លារ ជាការ​លើកទឹកចិត្ត​។​

​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ចូលរួម​ចាក់​វ៉ាក់សាំង អតីត​ប្រធានាធិបតី​អាមេរិក Barack Obama, George W. Bush និង Bill Clinton បានសម្រេច​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ ហើយ បាន​ចាក់​ដោយមាន​កា​រថ​ត់​រូបភាព វីដេអូ ក្នុង​គោលដៅ​ផ្សព្វផ្សាយ ពី​ការទុកចិត្ត​ដល់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ ថា​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​។​

​សកម្មភាព​ខាងលើ​របស់​អតីត​ប្រធានាធិបតី​អាមេរិក ៣​រូប ក្រោយពេល​មាន​ពលរដ្ឋ​អាមេរិក ជាច្រើន​បង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​សុវត្ថិភាព ចំពោះ​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩​។ នៅពេលនេះ​លោក​Freddy Ford ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អតីត​ប្រធានាធិបតី​ប៊ូល បាន​ទំនាក់​ទំនងជា​មួយក្រុម​អ្នកឯកទេស​សុខាភិបាល គឺ​វេជ្ជបណ្ឌិត Anthony Fauci និង Deborah Birx រៀបចំ​ពិធី​ចាក់​វ៉ាក់សាំង ផ្សព្វផ្សាយ ដល់​ពលរដ្ឋ ឲ្យ​មាន​ទំនុកចិត្ត​លើ​វ៉ាក់សាំង កូ​វីដ​១៩​។​

​ទីប្រឹក្សា​លោក​ប៊ូល​បាន​បន្តទៀតថា លោក​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ពលរដ្ឋ​នាំគ្នា​ទៅ​ចាក់​វ៉ា​ក់​សំង​ការពារ​កូ​វីដ​១៩​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ កូ​វីដ​១៩​បាន​ឆ្លង​រាលដាល​យ៉ាងខ្លាំង​នៅ​ ​អាមេរិក មកទល់ពេលនេះ​មាន​អ្នក​ឆ្លង​កើនឡើង​ដល់​ទៅ​១៤​លាន​នាក់ និង ស្លាប់ ជាង​២៧៣​ពាន់​នាក់​។​ ​ក្រៅ​លោក​ប៊ូល អតីត​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន នឹងមាន​កម្មវិធី​ចាក់​វ៉ាក់សាំង​ជា​សាធារណៈ ដើម្បី​អូសទាញ់​ពលរដ្ឋ​ចូលរួម​ចាក់​វ៉ាក់សាំង​បង្កា​កូ​វីដ​១៩ ។​ ​ជាមួយគ្នានេះ អតីត​ប្រធានាធិបតី អូ​បា​ម៉ា ក៏បាន​សម្រេច​ចាក់​វ៉ាក់សាំង ផ្ស​ព​ផ្សាយ​ដល់​ពលរដ្ឋ​ផងដែរ ។ លោក​អូ​បា​ម៉ា បញ្ជាក់ថា «​ខ្ញុំ​នឹង​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ផ្សាយ​តាម​ទូរទស្សន៍ ដើម្បី​បញ្ជាក់​ការពិត ដល់​ពលរដ្ឋ​ឲ្យ​មាន​ទំនុកចិត្ត​លើ​វ៉ាក់សាំង​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close