“​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ក្រសួងអំពាវនាវ​ដល់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ សូម​ធ្វើការ​អំពាវនាវ សូម​ក្រើនរំលឹក​សារជាថ្មី ដល់​ម្ចាស់​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទាំងអស់ សូម​យកចិត្តទុកដាក់​អនុវត្ត និង​ត្រូវ​រៀបចំ​ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។

​ក្នុងនោះ រួមមាន​៖ ការលាង​សម្អាត​ដៃ​និង​អាកុល​ជាប្រចាំ ការរក្សា​គម្លាត​សុវត្ថិភាព ត្រូវ​វាស់​កម្តៅ​រាល់​អ្នក​ចេញចូល ត្រូវ​ពាក់​ម៉ាស ត្រូវ​សម្អាត​បរិវេណ​បន្ទប់ទឹក និង​ទីតាំង​នានា​ដែល​ភ្ញៀវទេសចរ​ប្រើប្រាស់​ញឹកញាប់​ឲ្យ​បាន​ជាប់​ជាប្រចាំ​និង​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​អនុវត្តតាម​វិធានការ​ណែនាំ​សំខាន់ៗ​មួយចំនួនទៀត ស្របតាម​ខ្លឹមសារ​ក្រម​ប្រតិបត្តិ ស្ដីពី​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់​ក្នុងនោះ​ក្រសួងទេសចរណ៍​សូម​ធ្វើការ​អំពាវនាវ​ពី​ភ្ញៀវទេសចរ​សហការ​ចូល​រួម​ចុះឈ្មោះ​ក្នុងពេល​ចូលក្នុង​អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍​នានា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close