រុស្ស៊ី បង្កើតសមត្ថភាពយោធា តាមរយៈសមយុទ្ធបាញ់គ្រាប់ពិត
កម្លាំងទាហានរុស្ស៊ីបានពង្រឹងសមត្ថភាព ដោយបានធ្វើសមយុទ្ធកម្លាំងចម្រុះបាញ់គ្រាប់ពិតនៅតំបន់ Volga គ្រប់ដណ្តប់ដោយព្រិលធ្លាក់យ៉ាងក្រាស់។ កម្លាំងទាហាន រុស្ស៊ីដែលមាន កម្លាំងទាហាររថក្រោះ រថពាសដែក និងកម្លាំងកាំជ្រួចមីស៊ីល ព្រមទាំងទាហានជើងគោក ចូលរួមក្នុងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំនប់Volga។
តាមការប្រកាសរបស់ក្រសួងការពារជាតិរុសស្សី ការធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ ស្ថិតនៅតំបន់Volga ដោយមានទាហានជាង ១ម៉ឺនាក់ចូរួម។ ក្រៅពីនេះក៏មានការធ្វើសមយុទ្ធនៅតំបន់Samara, Penza, Saratov, Orenburg និងសាធារណរដ្ឋ Bashkortostan ផងដែរ។
គោលដៅនៃការធ្វើសមយុទ្ធគឺបង្កើនសមត្ថភាពរបស់កម្លាំងទាហាន ក៏ដូចជាសម្ភារអាវុធទំនើបៗ ដែលអាចការពារ វាយប្រហារ គោលដៅបានល្អបំផុត។នៅក្នុងមយុទ្ធនោះមានរថក្រោះ T-72B3 រថពាសដែក BTR-82AM, BMP-2M ។ក្រៅពីនេះក៏មានរថយន្ត Tiger-M SpN ប្រើប្រាស់កាំភ្លើងត្បាល 2S12 “Sani” និងកាំភ្លើងធំ152 mm “Msta-S”។ នៅក្នុងតំបន់ហ្វឹកហាត់ Totsky និង Roshchinsky បានចាប់ផ្តើមហ្វឹកហាត់ សហការ ធ្វើសង្គ្រាម រវាងបណ្តាកងពល និងយុទ្ធសាស្ត្រ ក្នុងការបាញ់ប្រហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។