ឯកឧត្តម គួច ចំរើន ទទួលអំណោយម៉ាស និងជែលបាញ់ពីអគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយម៉ាស់ចំនួន ១០.០០០ម៉ាស និងជែលបាញ់ចំនួន ១.០០០ដប ដែលជាអំណោយឧបត្ថមរបស់ឯកឧត្តម វ៉ូ ង៉ុក លី អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណដល់ឯកឧត្តម វ៉ូ ង៉ុក លី អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុដែលបានផ្តល់ម៉ាស និងជែលបាញ់មកដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតកូវីដ-១៩ នៅខេត្តព្រះសីហនុ។
ឯកឧត្តម បានបញ្ជាក់ថារដ្ឋបាលខេត្ត និងបន្តទទួល អំណោយឧបត្ថម្ភរបស់សប្បុរសជនក្នុងខេត្ត និងក្រៅខេត្តមកដល់រដ្ឋបាលខេត្ត ដើម្បីយកមកប្រើប្រាស់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគម នៃខេត្តព្រះសីហនុរបស់យើងឱ្យបានទាន់ពេលវេលា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។