ចាប់ក្មេងទំនើង ១២នាក់ ករណីបង្កហិង្សាយ៉ាងអនាធិបតេយ្យតាមដងផ្លូវ
ខេត្តកណ្ដាល៖ កាលពីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នគរបាលខណ្ឌដូនពេញ បានចាប់ខ្លួនក្មេងទំនើង២ក្រុម មានគ្នា១២នាក់ ដែលកំពុងធ្វើសកម្មភាពដេញវាយគ្នាយ៉ាងអនាធិបតេយ្យ តាមបណ្តោយផ្លូវសុរ៉ាម្រិត ចំណុចសាលាករុកោសល្យ។
មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្មេងទំនើងទាំង២ក្រុម ជាសិស្ស គឺក្រុមទី១ មានគ្នា១០នាក់ និងមួយក្រុមទៀត មានគ្នា ២នាក់។
ក្រោយពីធ្វើការបង្ក្រាបបានហើយ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បាននាំក្មេងទំនើងទាំង២ក្រុមនេះ មកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្តផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។