ការចម្លងវីរុសកូវីដ-១៩ តាមការកាន់ក្រដាសប្រាក់ មានប្រឡាក់ទឹករំអិល ផ្លូវដង្ហើមអ្នកមានវីរុសកូវីដ-១៩
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រៅពីការប៉ះពាល់វត្ថុប្រើប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀត តាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបាន ផ្សព្វផ្សាយពីព្រឹកមិញនេះ លោកជំទាវសុំឆ្លើយនូវសំណួរ ដែលបានសាកសួរមកលោកជំទាវពីបងប្អូនមួយចំនួនលើការចម្លងតាមក្រដាសប្រាស់ នោះ លោកជំទាវ សូមជម្រាបជូនដូចតទៅ ៖
ប្រសិនបើបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឫស្លេសទឹកមាត់ ឬយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហើយមិនបានលាងដៃ នឹងសាប៊ូ ឬអាល់កុល ឬទឹកជែលសម្រាប់លាងដៃ ភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលើក្រដាស់ប្រាស ហើយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហើយបុគ្គលនោះ យកដៃដែលកាន់ក្រដាស ប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដើម ដែលធ្វើឲ្យមានការចម្លងបានលឿនជាទីបំផុត ។ បន្ទាប់មក ក៏មានការចម្លងបន្តៗគ្នា ប្រសិនបើមិនបាន លាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ។
សង្ឃឹមថា វីដេអូ ៥ឃ្លីបដែលបានចេញផ្សយព្រឹកមិញនេះ នឹងបានជួយដល់ការចូលរួមរបស់បងប្អូនប្រជាលរដ្ឋ ក្នុងការអនុវត្តន៌វិធានការសុខាភិបាល ដូចបានម្រាបជូនរួច ហើយនេះ បានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៌ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ។ អរគុណច្រើននូវរាល់ការចូលរួមទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។