បើករថយន្ត ជ្រុល​ចង្កូត​បុក​ម៉ូតូ ស្លាប់​២​នាក់​នៅនឹងកន្លែង​

​ខេត្តកំពង់ឆ្នាំង​៖ ដោយសារតែ​រថយន្ត​វ៉ាង​ជែង​មិន​ប្រយ័ត្ន បាន​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ភ្លាមៗ​តែម្តង​។ ករណីនេះ បានកើត​ឡើង​កាល​ពៅ​រសៀល ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ក្នុងភូមិ​ត្រពាំង​ព្រីង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​បើតាម​របាយការណ៍​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត ម៉ាក​Hilander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2B.5193 បាន​ទៅបុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E.0051 ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​។​

​ជនរងគ្រោះ​ជា​ភាគី​ខាង​ម៉ូតូ ឈ្មោះ ផ្លុ​ង វិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​អ្នករួមដំណើរ​ឈ្មោះ ហន ហួយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទាំងពីរ​រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​។ រីឯ​ភាគី​ខាង​រថយន្ត បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​នៅនឹងកន្លែង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​វត្ថុតាង​ទៅ​រក្សាទុក​បណ្តោះ​អាស​ន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។ ដោយឡែក​សាកសព បាន​ប្រគល់ជូន​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close