អាជ្ញាធរ​ថៃ អនុញ្ញាតិ​ឲ្យ​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី ទោះ​មាន​ករណីឆ្លង​កូវីដ១៩ថ្មី ក្នុង​សហគមន៍​ក៏ដោយ​

​ថៃ​៖ ទោះបីជា​មានការ​ឆ្លង​ក្នុង​សហគមន៍​ជាថ្មី នៅ​ប្រទេស​ថៃ ថ្មីៗ​នេះ ពោលគឺ​ផ្ទុះ​ក្នុង​សហគមន៍​៣​លើក​មកហើយ​ក៏ដោយ សកម្មភាព​អបអរសាទរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ នាពេល​ខាងមុខនេះ នឹងត្រូវ​រៀបចំ​បាន​តាម​ការគ្រោងទុក ប៉ុន្តែ​ត្រូវ​អនុវត្តតាម​ស្តង់ដារ​សុវត្ថិភាព​សុខភាព នេះ​បើតាម​ឧ​ត្ត​ម​សេនីយ៍ Nattaphon Narkphanit ប្រធាន​គណៈ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ (CCSA) ក្នុង​ប្រេ​ទេស​ថៃ បញ្ជាក់ ដោយ​ផ្អែក​តាម​ការបន្ធូរបន្ថយ​ភាព​រឹតបន្តឹង​ខ្លះៗ​។​

​លោក​ថា គណៈកម្មការ​នឹង​ប្រជុំ​ទៀត នា​ថ្ងៃ​ចន្ទ​នេះ ជាមួយនឹង​វិធានការ​ក្រសួងការបរទេស​ដែល​ត្រូ​បន្ធូរបន្ថយ​ការ​រឹតត្បិត​មួយចំនួន សម្រាប់​ជនបរទេស​ចូលមក​ប្រទេស​ថៃ បើទោះបីជា​សុវត្ថិភាព​សុខភាព​សាធារណៈ​នៅតែ​ជា​ក្តីកង្វល់​អាទិភាព​ក៏ដោយ​។
​បើតាម​ប្រភព​ថា សកម្មភាព​ឆ្លង​ឆ្នាំ​ថ្មី​នាពេលខាងមុខ ដែល​រួមមាន​ទាំង​ការរាប់​ថយក្រោយ (Countdown) ជុំគ្នា ក៏ត្រូវ​ស្ថិតក្រោម​វិធានការ​សុខាភិបាល​តឹងរឹង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោកនាយក​រដ្ឋមន្ត្រី​ថៃ ថ្មីៗ​នេះ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​វិធានការ​ប្រឆាំង​កូ​វីដ​១៩ ជាពិសេស នៅ​ខេត្ត​ស្ថិតនៅ​ភាគ​ខាងជើង ដែល​ទើប​ផ្ទុះ​ករណី​ថ្មីៗ ទាក់ទង​នឹង​ជនជាតិ​ថៃ​បាន​ចូលមក​ប្រទេស​ឆ្លង​ព្រំដែន ដោយ​ខុសច្បាប់ ពី​ក្រុង Tachileik នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។

​លោកនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ត្រូវ​តាមដាន​រក​អ្នក​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ផ្ទុក​កូ​វីដ​១៩​ទាំងនោះ​ឲ្យ​បាន ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់អ្នកទេសច​រណ៍​ដែលមាន​ផែនការ​មក​ចូលរួម​ពិធីបុណ្យ​គ្រី​ស្មា​ក់ និង​បុណ្យចូលឆ្នាំថ្មី នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​១០ ដល់ ១៣ ធ្នូ ២០២០៕

ប្រភពពី​បាងកក​ប៉ុស្តិ៍​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close