ការប្រមូល​ផល​ស្រូវវស្សា​ទូទាំងប្រទេស សម្រេចបាន​ជាង ៥​លាន​៦៥​ម៉ឺន​តោន​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​ដំណាំ​ស្រូវ នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា សកម្មភាព​ប្រមូល​ផល​ស្រូវវស្សា​របស់​បងប្អូន​ប្រជាកសិករ នៅ​ទូទាំង ២៤ រាជធានី​-​ខេត្ត​កំពុង​មមាញឹក ញាប់ដៃ​ញាប់ជើង​។

​គិត​ត្រឹម​ថ្ងៃទី​០៧ ខែធ្នូ របាយការណ៍​នេះ បាន​បង្ហាញថា​៖
១- ខេត្ត​ដែល​សម្រេចបាន​ចាប់ពី ៩០% ឡើង​មាន​៖ ខេត្តកោះកុង ក្រចេះ រតនគីរី និង​ខេត្ត​ស្ទឹង ត្រែង​។​
២- ខេត្ត​ដែល​សម្រេចបាន​ចាប់ពី ៧០% ទៅ ៨០% មាន​៖ ខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្វាយរៀង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
៣- ខេត្ត​ដែល​សម្រេចបាន​ចាប់ពី ៥០% ទៅ ៦០% មាន​៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្តាល មណ្ឌល​គី​រី ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ កែប ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ​។​
៤- ខេត្ត​ដែល​សម្រេចបាន​ក្រោម ៥០% មាន​៖ ខេត្តបាត់ដំបង កំពង់ស្ពឺ និង​ខេត្តកំពង់ធំ​។ ដោយ ឡែក ខេត្ត​ព្រះសីហនុ​សកម្មភាព​ប្រមូល​ផល​ស្រូវវស្សា​ទើបតែ​សម្រេចបាន​ជាង ២០% ប៉ុណ្ណោះ​។​

​នៅ​ទូទាំងប្រទេស​ការប្រមូល​ផល​ស្រូវវស្សា​សម្រេចបាន​ជាង ១,៧៨៨​លាន​ហ​.​ត ស្មើនឹង ៦៤.១០% ដែល​ទទួលបាន​បរិមាណ​ផល​សរុប ៥ ៦៥២ ២៩៧ តោន ដែល​ក្នុងនេះ​ទិន្នផល​ជា​មធ្យម​ទទួលបាន​ចំនួន ៣,១៦ តោន​/​ហ​.​ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close