ក្រុមអ្នកឯកទេសអាមេរិក បារម្ភក្រោយពលរដ្ឋមិនមានទំនុកចិត្តលើវ៉ាក់សាំង កូវីដ១៩
ក្រុមអ្នកឯកទេសសុខាភិបាលអាមេរិក បារម្ភពីរដូវរងារកាន់តែអាក្រក់ ពីចំនួនអ្នកឆ្លងនិងស្លាប់ដោយសារតែពលរដ្ឋមិនមានទំនុកចិត្តលើវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ ពលរដ្ឋអាមេរិកប្រមាណជាង៤០ភាគរយនិងមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ឡើយ។
នៅពេលនេះនេះប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងចុះហត្ថលេខាជាច្បាប់នៅថ្ងៃទី ៨ខែធ្នូ(ពេលវេលាអាមេរិក) ដើម្បីធានា ដល់ពលរដ្ឋអាមេរិក ត្រូវតែទតួលបានការចាក់វ៉ាក់សាំង មុនគេមុនពេលចែកចាយលក់ទៅឲ្យប្រទេសផ្សេងទៀត។
សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០បានផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីធានាឱ្យបាននូវអាទិភាពទទួលបានវ៉ាក់សាំង COVID-19 ដែលរដ្ឋាភិបាលអាមេរិកបញ្ជាទិញ ទុកចាក់ជូនប្រជាជនអាមេរិក មុននឹងផ្គត់ផ្គង់ទៅក្រៅប្រទេស។
បើតាមមន្ត្រីអាមេរិកម្នាក់ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា បទបញ្ជប្រតិបត្តិខាងលើ ក៏នឹងបង្កើតរបៀបវារៈមួយ សម្រាប់ទីភ្នាក់ងារទាំងឡាយ នៃរដ្ឋាភិបាលអាមេរិក ឲ្យជួយដល់បណ្ដាប្រទេសដទៃ ដើម្បីទិញ ឬទទួលបានវ៉ាក់សាំងផងដែរ។
ភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា តើហេតុអ្វី បានជាបទបញ្ជាខាងលើ ត្រូវការជាចាំបាច់ក្នុងការធានា ការផ្គត់ផ្គង់វ៉ាក់សាំង នៅក្នុងសហរដ្ឋអាមេរិកជាមុននោះទេ ក៏ប៉ុន្តែបើឈរលើគោលនយោបាយ តម្កល់ផលប្រយោជន៍អាមេរិក មុនគេរបស់លោក ដូណាល់ ត្រាំ ក្រុមមន្ត្រីអាមេរិកជឿជាក់ថា ការចែកចាយវ៉ាក់សាំង គឺត្រូវតែធ្វើឱ្យស្របទៅតាមគោលនយោបាយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។