ឯកឧត្តម គួច ចំរើន ទទួលអំណោយម៉ាស់ចំនួន ១០.០០០ម៉ាស និងទឹកអាល់កុល ១៥០លីត្រ ពីសប្បុរសជន
ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជន មានម៉ាស់ចំនួន ១០.០០០ម៉ាស និងទឹកអាល់កុល ១៥០លីត្រ ដែលជាការឧបត្ថម្ភរបស់លោក ប៊ុន សិន និងលោក បេ ប៊ុន ងួន ដល់រដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណដល់លោក ប៊ុន សិន និងលោក បេ ប៊ុនងួន ដែលបានឧបត្ថម្ភម៉ាស និងទឹកអាល់កុល ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតកូវីដ-១៩ នៅខេត្តព្រះសីហនុ។
ទន្ទឹមនោះរដ្ឋបាលខេត្ត ក៍បានដាក់ចេញនូវវិធានការមួយចំនួនឱ្យក្រុង ស្រុក បន្តចុះផ្សព្វផ្សាយទៅដល់គោលដៅ ពិសេសកន្លែងលក់ដូរនៅតាមទីប្រជុំជននានាត្រូវអនុវត្តវិធានការសុខាភិបាល ត្រូវពាក់ម៉ាស មានទឹកអាល់កុល ឬជែលលាងសម្អាតដៃ និងម៉ាស៊ីនវាស់កំដៅជាប់ជាប្រចាំ។ ប្រសិនបើទីតាំងណាមិនអនុវត្តតាមគោលការណែនាំរបស់អាជ្ញាធរទេ នឹងធ្វើការផ្អាកអាជីវកម្មបណ្តោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។