កូរ៉េខាងត្បូង ទិញ​វ៉ាក់សាំង​កូ​វីដ​១៩​ពី​ក្រុមហ៊ុន​ចំនួន​៤ ផ្តល់ជូន​ពលរដ្ឋ​៤៤​លាន​នាក់

​កូរ៉េខាងត្បូង​៖ កូរ៉េខាងត្បូង បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ចំនួន​៤ ជា​ផ្នែក​នៃ​កម្មវិធី​ផ្តល់​វ៉ា​ក់សាក់​ប្រឆាំង​ជំងឺ​វីរុស​កូ​វីដ​១៩ ដល់​មនុស្ស​៤៤​លាន​នាក់ នេះ​បើតាម​រដ្ឋាភិបាល​កូរ៉េ​ប្រកាស នៅ​ថ្ងៃ​អង្គា​រ៍ ទី​៨ ធ្នូ ២០២០​នេះ​។​

​រដ្ឋាភិបាល បានរៀបចំ​នីតិវិធី​ទិញ​វ៉ាក់សាំង​៦០​លាន​ដូ​ស ពី​ក្រុមហ៊ុន​បី ដោយ​១​ក្រុមហ៊ុនៗ ទិញ​២០​លាន​ដូ​ស ក្នុងនោះ រួមមាន AstraZeneca Inc., Pfizer និង Moderna ។ ៤​លាន​ដូ​ស​ទៀត ទិញ​ពី​ក្រុមហ៊ុន Johnson & Johnson’s Janssen ដែល​សរុប​ទាំង​៤​ក្រុមហ៊ុន អាច​គ្របដណ្តប់​លើ​មនុស្ស​៣៤​លាន​នាក់ ហើយ​ដូ​ស​ផ្សេងៗ​ទៀត បម្រុង​សម្រាប់​មនុស្ស​១០​លាន​នាក់ នឹងត្រូវ​ទិញ​តាមរយៈ​កម្មវិធី COVAX របស់​អង្គការ​សុខភាព​ពិភពលោក​។​

​សូម​បញ្ចា​ក់ថា ប្រទេស​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​កូ​វីដ​១៩ សរុប​ជិត​៤​ម៉ឺន​នាក់ ហើយ ស្លាប់មាន​៥៥២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close