ចាញ់ល្បែង​ជំពាក់​គេ​ច្រើន ស្ត្រី​ម្នាក់ ប្លន់​សម្លាប់​លោកយាយ​អាយុ​៧១​ឆ្នាំ នៅ​ស្រុក​សូទ្រនិគម​

ខេត្តសៀមរាប​៖ ករណី​ប្លន់​សម្លាប់​លោកយាយ​ម្នាក់ នៅ​ស្រុក​សូទ្រនិគម យក​ទ្រព្យសម្បត្តិ កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​បំបែកសំណុំរឿង​ចាប់ខ្លួន​ជនដៃដល់​ដែលជា​ស្ត្រី​ម្នាក់ កាលពី​វេលា​រសៀល ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ដាក់​ផ្កា ឃុំ​តា​យ៉ែ​ក ស្រុក​សូ​និគម ខេត្តសៀមរាប​។​

​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ករណី​អំពើ​លួច​មាន​ស្ថាន់ទោស បាន​ប្រព្រឹត្ត នៅ​ចំណុច​ត្រពាំងរូង ស្ថិតនៅ​ភូមិ​ដាក់​ផ្កា ឃុំ​តា​យ៉ែ​ក ស្រុក​សូ​និគម ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១៥​នឹង​០០​នាទី ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ លើ​ជនរងគ្រោះ​ឈ្មោះ មឿ​ន ត្រៀម ភេទ​ស្រី អាយុ​៧១​ឆ្នាំ​។ រីឯ​ជនសង្ស័យ​ឈ្មោះ ម៉ូ​វ ភា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​តា​យ៉ែ​ក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ករណីនេះ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ពិតប្រាកដ​មែន ដោយ​នៅពេល​កើតហេតុ រូបគេ​បាន​ទៅ​ជីក​ដំ​ឡូ​វ​ជ្រូក​ជាមួយ​ជនរងគ្រោះ​នៅ​ចំណុចកើតហេតុ​។ ដោយមាន​ឱកាសល្អ​ខ្លួន​យក​ជំនីក ដង​ដែក​វាយ​លើ​ជនរងគ្រោះ​ចំនួន​៣​ជំនីក បណ្តាល​ឲ្យ​សន្លប់​។ ក្រោយ​ធ្វើ​សកម្មភាព​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​យក​ពី​ជនរងគ្រោះ​មាន​ប្រាក់​ខ្មែរ​ចំនួន​២​លាន ៨០​ម៉ឺន ប្រាក់​ដុល្លារ​ចំនួន​១០០​ដុល្លារ ខ្សែក​លោហៈធាតុ​ពណ៌​ទង់ដែង​មួយ​ខ្សែ ចិញ្ចៀន​លោហធាតុ​ពណ៌​ទង់ដែង​ពីរ​វង់ ដុំ​លោហៈធាតុ​ពណ៌​ទង់ដែង​១​កញ្ចប់​តូច​។ មូលហេតុ​ដែល​គាត់​សម្លាប់​ជនរងគ្រោះ ព្រោះ​ខ្លួន​ចាញ់ល្បែង និង​ជំពាក់​ប្រាក់​គេ​ច្រើន​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនា​ញន កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ស្ត្រីជន​សង្ស័យ​ខាងលើ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close