សាច់មាន់ខូចគុណភាពជាង ១តោន ត្រូវសមត្ថកិច្ចបង្ក្រាបបាន និងធ្វើការដុតកំទេចចោល
ខេត្តកោះកុង៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានធ្វើការបង្ក្រាបបទល្មើសនាំចូល សាច់មាន់ និងប្រហិត ដែលខូចគុណភាព ពីប្រទេសថៃ មកកម្ពុជា នៅចំនុចក្រុងខេមរភូមិន្ទ។
សមត្ថកិច្ចបានឲ្យដឹងថា ទំនិញខូចគុណភាពដែលដកហូតបាននោះ មានទម្ងន់១,០៣៧គីឡូក្រាម (១តោន)។
បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច បានយកទៅធ្វើការដុតកំទេចចោល ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមន្ទីរពាក់ព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។