ថ្ងៃនេះ មាន​ឆ្លង​កូ​វីដ​១៩​ចំនួន ៤​នាក់​ទៀត នៅក្នុង​សហគមន៍​

​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​៩ ធ្នូ នេះ​បាន​ឲ្យ​ដឹងថា គេ​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា រហូតដល់​ទៅ​៤​ករណី​។​

​ករណី​ទី​១ គឺ​បុរស​អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​កេងកង​៣ បាន​ទៅ​ហាង Zando នៅ​ថ្ងៃទី​២៧ វិច្ឆិកា​, ករណី​ទី​២ បុរស​ជ​នា​តិ​ខ្មែរ អាយុ​២០​ឆ្នាំ ស្នាក់នៅ​សង្កាត់​តាខ្មៅ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​, ករណី​ទី​៣ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ និង បុរស​ជនជាតិខ្មែរ អាយុ ២៧​ឆ្នាំ ស្នាក់នៅ​បឹងទំពន់ បាន​ចូលទៅ​ហាង Pendro៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close