អ្នក​ធ្លាប់​ចូល​ហាង Zendo និង Pedro សុំ​រួសរាន់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​

​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ សុទ្ធតែ​ធ្លាប់បាន​ទៅ​ហាង​លក់ទំនិញ Zendo ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្លូវ​ត្រសក់ផ្អែម និង​ហាង​លក់ទំនិញ Pedro ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ​ផ្លូវ​ព្រះសីហនុ រាជធានី​ភ្នំពេញ​។​

​ក្រសួង បញ្ជាក់ថា ដើម្បី​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ហាង​លក់ទំនិញ​ទាំង​២​ខាងលើ ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ សូម​អញ្ជើញ​រួសរាន់​មក​ធ្វើ​ច​ត្តា​ឡិ​ស័ក នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយ​រាល់​ការចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close