ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ២៥​កញ្ចប់ នៅ​ស្រុក​ឧដុង្គ

​ខេត្តកំពង់ស្ពឺ​៖ កម្លាំង​នគរបាល​ស្រុក​ឧដុង្គ បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ត្នោត ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ ធឿន វិបុល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ត្នោត ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ​។ រីឯ​វ​ត្តុ​តាង​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២៥​កញ្ចប់​តូច​, ទូរស័ព្ទដៃ​១ និង​ដាវ​១​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close