ជាង១១​ខែ​នេះ​! ការនាំចេញ​ដំឡូង​មី​ស្រស់ ពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម សម្រេចបាន​ជិត ២​លាន​តោន

ភ្នំពេញ​៖ យោងតាម​របាយការណ៍​ដែល​ទទួលបាន​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា មកទល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០​នេះ ការនាំចេញ​ដំឡូង​មី​ស្រស់ ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង និង​ច្រកព្រំដែន​ទ្វេរ​ភាគី​ដារ មាន​ចំនួន ជិត​ពីរលាន​តោន (១,៨២ លាន​តោន​)​។​

​ដោយឡែក​ការនាំចេញ នៅ​ច្រកព្រំដែន​ទ្វេរ​ភាគី​ដារ នា​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ នេះ​មាន​ចំនួន ៩ ៧៥៥​តោន (​សរុប​ទាំងពីរ​ច្រក​ក្នុង​មួយថ្ងៃ​មាន​ចំនួន ១១ ៨២៥ តោន​) រីឯ​តម្លៃ​នៅ​មាត់ច្រក​សម្រាប់​ដំឡូង​មី​សើម គឺ​៤៦០​រៀល ក្នុង​មួយ​គីឡូក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close