ផ្តើមចេញពី​មនុស្ស​ម្នាក់ គ្រួសារ​មួយ សង្គម​មួយ ក្នុង​ស្មារតី​រួម​កម្លាំង​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ ប្រកបដោយ​ភាព​ម៉ឹងម៉ាត់​បំផុត​!

​ភ្នំពេញ​៖ ក្រុមគ្រូពេទ្យ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​-១៩ ក្រោម​ការដឹកនាំ​ផ្ទាល់​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) បាន​បង្កើន​កិច្ចការងារ​ដ៏​មមាញឹក រួម​សកម្មភាព​ជាមួយនឹង​វិទ្យាស្ថាន​ជាតិ សុខភាព​សាធារណ​: និង​ក្រសួងសុខាភិបាល ក្នុង​កិច្ចការងារ​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​-១៩ បូក​រួមទាំង​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា​។​

​ទន្ទឹមនេះ ដើម្បី​ជាការ​ចូលរួមចំណែក​ជាមួយ​ក្រុមគ្រូពេទ្យ គឺ​នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ COVID 19 ពិសេស​ក្នុងដំណាក់កាល​នៃ​ការឆ្លង ចូល​សហគមន៍ យើង​ត្រូវប្រកាន់យក​នូវ​ការរស់នៅ​ជា​ប្រក្រតី តាម​ទំលាប់​ថ្មី​( New Normal life) វា​ជា​ការងារ​សំខាន់ និង​ចាំបាច់​ណាស់ ដោយ​ត្រូវខិតខំ​ប្តេជ្ញា​ធ្វើឱ្យបាន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​៖
១- ពាក់​ម៉ាស់​ជាប្រចាំ​
២- លាងដៃ​នឹង​ទឹក​អាកុល ឬ​អាកុល gel ឬ​សាប៊ូ​សម្លាប់​មេរោគ​។ ជាពិសេស ក្រោយពេល​ចាប់ កាន់​របស់​អ្វីមួយ ប្រញាប់​លាង​សំអាត​ដៃ​ភ្លាម​
៣- អង្គុយ​មាន​គំលាត​ឆ្ងាយ​ពីគ្នា​យ៉ាងតិច មួយ​ម៉ែត្រ​កន្លះ ទោះបី​ពេល​ប្រជុំ ឬ​ពេល​ញាំ​បាយ​ជា​គ្រួសារ ក្នុងផ្ទះ​ក៏ដោយ ( ចៀសវាង closed contact sitting)​។​
៤- ចៀសវាង​អោយបាន នូវ​ការជួប​ជុំគ្នា​ក្នុង​បន្ទប់​បិទ​ជិត ( closed space)
៥- កាត់បន្ថយ​ការចេញ​ក្រៅ​ផ្ទះ ការដើរ shoping ការជួបជុំ​គ្នាច្រើន​( Crowded place) នៅក្នុង​រថយន្ត ក៏ត្រូវ​ពាក់​ម៉ាស មុន​បើកទ្វារ​រថយន្ត ក៏ត្រូវ​បាញ់​សំអាត​នឹង​ទឹក​អាកុល​ផងដែរ​
៦- ត្រូវ​តាមដាន​សុខភាព​ខ្លួនឯង​ជាប្រចាំ បើ​ក្តៅខ្លួន ហៀរ​សំបោរ ក្អក​ខ្លាំង ឬ​ពិបាក​ដកដង្ហើម ត្រូវ​ឆាប់​ទៅរក​គ្រូពេទ្យ​ជំនាញ​កូ​វីដ​១៩
៧- ចៀសវាង ការ​ញាំ​ទឹកកក ត្រូវ​ញាំ​ទឹក​ក្តៅ​ហើយ​ត្រូវ​ងូតទឹក​ក្តៅ​ជាប់​ជានិច្ច បើ​អាច​ធ្វើបាន​នោះ​ជាការ​ល្អ​
៨- ម្ហូបអាហារ ត្រូវ​ចំអិន​អោយ​ល្អ កុំ​ញាំ ម្ហូប​ឆៅ បន្លែ​ឆៅ អោយសោះ​
៩- ចានឆ្នាំង ស្លាបព្រា សម កាំបិត ត្រូវ​លាង​សំអាត និង​មាន​អនាម័យ​ល្អជា​និច្ច​។​

​ដូចនេះ ៩ ចំណុច​ខាងលើ​គឺជា New Normal Protoclols ដែល​ត្រូវ​អនុវត្តន៍​ទាំងអស់គ្នា (​រាប់ទាំង​អ្នក​បំរើការ​នូវ​សេវា​ផ្សេងៗ និង​អ្នកបើកបរ​) ប្រចាំថ្ងៃ​ក្នុង​ជីវភាព​រស់នៅ​New Normal Life)​។ ត្រូវ​ផ្តើមចេញពី​មនុស្ស​ម្នាក់ គ្រួសារ​មួយ សង្គម​មួយ​។ យើងទាំងអស់គ្នា​មិនអាច​ដឹងបាន​ថា មេរោគ​កូ​វីដ​-១៩ នឹង​ចប់​នៅពេលណា​ទេ ប៉ុន្តែ​ការប្រកាន់​ខ្ជាប់​នូវ New Normal life នេះ អាច​នឹង​ទប់ស្កាត់​ការរីក​រាលដាល​ដ៏​មាន​ប្រសិទ្ធភាព ។ COVID-19 កំពុង​បង្រៀន​ពិភពលោក អោយ​ចាប់យក New Normal life នេះហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close