ឪពុកម្តាយ​យំ​បោ​ក​ខ្លួន​! ព្រោះ​ទាំង ៣​នាក់ លង់ទឹក​ស្លាប់​ព្រម​គ្នា​

ខេត្តកំពង់ធំ​៖ ក្មេងប្រុស​ស្រី​ជា​បងប្អូន​បង្កើត​ចំនួន ៣​នាក់ ខណៈដែល​ឪពុកម្តាយ​មិន​នៅផ្ទះ បាននាំគ្នា​ចុះ​លេង​ទឹកស្រះ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​។ ករណីនេះ បាន​កើតឡើង​កាលពី​ល្ងាច ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០ នៅ​ភូមិ​អណ្តោត ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ទាំង ៣​នាក់​នោះ ១.​ឈ្មោះ យ៉ិ​ត សុខ​គីន ភេទ​ប្រុស អាយុ​០៦​ឆ្នាំ​, ២.​ឈ្មោះ យ៉ិ​ត កញ្ញា ភេទ​ស្រី អាយុ​០៦​ឆ្នាំ (​កូនភ្លោះ​) និង​៣.​ឈ្មោះ យ៉ិ​ត ហ៊ាន់ ភេទ​ប្រុស អាយុ​០៤​ឆ្នាំ ទាំងបី​នាក់ ត្រូវជា​បងប្អូន​បង្កើត​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​បានប្រគល់​សព​ក្មេង​ទាំង ៣​នាក់​ជូន​ឪពុកម្តាយ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close