ឧទ្ធម្ភាគចក្រដឹកមនុស្ស៦នាក់ ជួបគ្រោះថ្នាក់ នៅខេត្ត Savoie ប្រទេសបារាំង
តាមបណ្តាញទូរទស្សន៍ BFM របស់បារាំងបានផ្សាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកមនុស្ស៦នាក់រួមទាំងអាកាសយានិកបានជួបគ្រោះថ្នាក់ធ្លាក់ នៅខេត្ត Savoie ប្រទេសបារាំង មន្ត្រីរដ្ឋាភិបាលក្នុងខេត្ត Savoie បានលើកឡើងថា ហេតុការគ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង១៩ យប់ថ្ងៃទី៨ខែធ្នូ(ត្រូវនឹងម៉ោង១ឈានចូលថ្ងៃទី៩ខែធ្នូ ម៉ោងកម្ពុជា)។
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី៨ខែធ្នូនៅខេត្តSavoie ភាគអាគ្នេយ៍នៃប្រទេសបារាំង។ ឧទ្ធម្ភាគចក្រខាងលើជារបស់សេវាកម្មអាកាសចរណ៍បារាំង ពេលជួបគ្រោះថ្នាក់ស្ថិតនៅកម្ពស់ ១៨០០ម៉ែត្រ ក្នុងស្រុក Bonvillard ខេត្ត Savoie មានមនុស្ស៦នាក់ នៅលើឧទ្ធម្ភាគចក្រ ។ មុនពេលគ្រោះថ្នាក់អាកាសយានិកបានលោតចេញទាន់ពេលវេលា។ ក្រុមជួយសង្គ្រោះជាង ៤០បានទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ ។
នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីបារាំង លោកEmmanuel Macron បានប្រកាសឲ្យដឹងថាជនរងគ្រោះស្លាប់ទាំង៥ មាន៣នាក់ជាសមាជិក្រុមហ៊ុនជួយសង្គ្រោះអាកាសចរណ៍បារាំង(SAF) និងពីរនាក់ទៀតជាបុគ្គលិកCRS Alpes ដែលជាអង្គភាពមួយនៃកម្លាំងប៉ូលិសបារាំងមានឯកទេសជួយសង្គ្រោះនៅតំបន់ភ្នំAlps ។ ប្រធានាធិបតីម៉ាក្រុង បានរំលែកទុក្ខដល់គ្រួសារជនរងគ្រោះពីហេតុការអាក្រក់ខាងលើ។ ក្រុមហ៊ុនSAFជាក្រុមហ៊ុនឯកជនមានឧទ្ធម្ភាគចក្រ ៤០គ្រឿងដើម្បីបំពេញតម្រូវការជួយសង្គ្រោះបន្ទាន់ ដឹកជញ្ជូនអ្នកដំណើរ …៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។