បញ្ជូន​ជនសង្ស័យ ៥​នាក់ ទោ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀន​១២​កញ្ចប់ នៅ​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃ​៩ ខែធ្នូ ឆ្នាំ​២០២០ អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​គួររំលឹកថា ករណីនេះ បង្ក្រាបបាន​កាលពី​យប់ ថ្ងៃ​៧ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ នៅ​ក្រុម​១៦ ភូមិ​១ ក្រុងព្រះសីហនុ ជនសង្ស័យ​ទាំងនោះ ឈ្មោះ ម៉ិ​ញ ថន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ តូច ណាវី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ មាន គឹម​ហ៊ាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​, ឈ្មោះ យុ​ត ហៀ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ សន ពេជ្រ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន រួមមាន​៖ ម្សៅ​ថ្នាំញៀន​ចំនួន ១២​កញ្ចប់ ទូរស័ព្ទ​៣​គ្រឿង ម៉ូតូ​១​គ្រឿង និង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយចំនួនទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close