មេដឹកនាំ​កំពូល​ប្រទេស​ចំនួន​៣ អនុម័ត​លើ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​

​ភ្នំពេញ​៖ ប្រមុខ​ដឹកនាំ​កំពូល​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បានអនុម័ត​លើ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​កម្ពុជា ឡាវ និង​វៀតណាម ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ឆ្នាំ​២០២០-២០២៥ និង​ចក្ខុវិស័យ​ឆ្នាំ ២០៣០ (Tourism Development Plan for CLV Development Triangle Area 2020-2025, vision for 2030) កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV DTA) លើក​ទី​១១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ខន់​ហ្វ​រេ​ន​។

​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) គឺជា​ឯកសារ​យុទ្ធសាស្ត្រ​តំបន់ ដែល​ភ្ជាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៃ​ខេត្ត​ចំនួន​១៣ ក្នុងប្រទេស​កម្ពុជា (​ខេត្ត​ចំនួន ៤: ក្រចេះ ស្ទឹងត្រែង រតនគិរី​:​គី​រី និង​មណ្ឌល​គី​រី​) ឡាវ (​ខេត្ត​ចំនួន ៤) និង​វៀតណាម​ខេត្ត​(​ចំនួន ៥) ក្នុង​ចក្ខុវិស័យ ដើម្បី​ប្រែក្លាយ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ជា​តំបន់​សមាហរណកម្ម​ក្នុងការ​អភិវឌ្ឍន៍​គោលដៅ​ទេសចរណ៍ ប្រកបដោយ​និរន្ត​ភាព និង​ការទទួលខុសត្រូវ លើកកម្ពស់​គុណភាព​សេវាកម្ម​ក្នុង​អេកូ​ទេសចរណ៍ ក​សិ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ ទេសចរណ៍​ផ្សងព្រេង និង​បេ​តិក​ភ័​ណ្ឌ ដែល​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាន​ក្នុងប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close