អូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ៨៥លានដុល្លារ សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា
ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ អូស្ដ្រាលី និងកម្ពុជា បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា (Cambodia COVID-19 Development Response Plan) ។
ក្នុងស្មារតីភាពជាដៃគូ រដ្ឋាភិបាលអូស្ដ្រាលី ដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចពិគ្រោះយោបល់ជាបន្ដបន្ទាប់ បានរៀបចំផែនការនេះដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២២ ដើម្បីតម្រង់ទិសការគាំទ្ររបស់អូស្ដ្រាលី សម្រាប់ស្ដារសេដ្ឋកិច្ច-សង្គមកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ ។
ផែនការនេះបានកំណត់អំពីការគាំទ្ររបស់អូស្ដ្រាលីសម្រាប់ការស្ដារកម្ពុជា តាមរយៈសសរស្តម្ភ ៣ គឺ៖ ការធានាសនិ្ដសុខផ្នែកសុខាភិបាល, សិ្ថរភាពសង្គមនិងបរិយាប័ន្ន និងការស្ដារសេដ្ឋកិច្ច។
ឯកឧត្ត ផាប្លូ កាង បញ្ជាក់ថា ដើម្បីអនុវត្តផែនការនេះ អូស្ត្រាលី គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៥លានដុល្លារអាមេរិក ដល់កម្ពុជា ដែលជាឆ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការទ្វេភាគីដែលកំពុងអនុវត្ត។ ហិរញ្ញប្បទាននេះ ជាការផ្តល់បន្ថែមលើហិរញ្ញប្បទានប្រមាណ ១៧០លានដុល្លារអាមេរិក ដែលឯកឧត្តមរដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ និងហិរញ្ញប្បទានប្រមាណ ៤៤៥លានដុល្លារអាមេរិក ដែលអូស្ត្រាលីបានប្តេជ្ញាផ្តល់សម្រាប់ការចែកចាយវ៉ាក់ជំងឺកូវីដ១៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។