ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ចូលរួម​វេទិកា​Lian YU Gang តាមរយះ​វីដេអូ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ចូលរួម​វេទិកា Lian Yu Gang តាមរយៈ​វីដេអូ​ពី​ចម្ងាយ (Online) ក្រោម​ប្រធានបទ «​បរិយាកាស​សន្តិសុខ និង​ការឆ្លើយតប​បែប​ថ្មី ចំពោះ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​អនុវត្ត​ច្បាប់ អំឡុង​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩» ដែលមាន​ការចូលរួម​ជា​គណៈអធិបតី ឯកឧត្តម Du Hangwei អនុរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​។

សមាសភាព​ចូលរួម​តាមរយៈ​វីដេអូ​ពី​ចម្ងាយ (Online) មាន​ថ្នាក់ដឹកនាំ​សន្តិសុខ នៃ​២២​ប្រទេស​, Interpol និង​ចូលរួម​ផ្ទាល់​មាន ថ្នាក់ដឹកនាំ​សន្តិសុខ​ចិន​, អង្គការ​អន្តរជាតិ​សៀង​ហៃ​, អង្គការ​មេគង្គ​ឡាន​ឆាង និង​ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​មួយចំនួន​។

​វេទិកា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ការអនុវត្ត​ច្បាប់ រួមគ្នា​ទប់ស្កាត់​បញ្ហា​ប្រឈម​ពិភពលោក ថែរក្សា​ស្ថិរភាព​សង្គម និង​បន្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close