ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១៨១នាក់ ខណៈ៤០នាក់ បានជាសះស្បើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១៨១នាក់ ខណៈមានជាសះស្បើយ ចំនួន៤០នាក់។
ក្រសួង បញ្ជាក់ថា អ្នកឆ្លងទាំង ១៨១នាក់ មាន៣នាក់ ជាករណីនាំកពីក្រៅប្រទេស និងពលករមកពីប្រទេសថៃម្នាក់។ ចំណែក ១៧៨នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ដែលរកឃើញនៅរាជធានីភ្នំពេញ ១៤០នាក់, ខេត្តកណ្តាល ៣នាក់, ខេត្តក្រចេះ ១នាក់, ខេត្តព្រះវិហារ ១នាក់, ខេត្តសៀមរាប ៤នាក់, ខេត្តតាកែវ ១នាក់, ព្រះសីហនុ ៨នាក់, ខេត្តព្រៃវែង ៦នាក់ និងខេត្តស្វាយរៀង ១៤នាក់។
សម្រាប់អ្នកជាសះស្បើយទាំង៤០នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៦៩៦នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ៤ ១៦០នាក់, អ្នកជាសះស្បើយ ២ ២៥២នាក់, អ្នកកំពុងសម្រាកព្យាបាល ២ ៤០៦នាក់, អ្នកស្លាប់ចំនួន ៣៣នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។