សង្វៀនជល់មាន់ដ៏ធំ.ល្បែងសព្វគ្រប់យ៉ាងនៅភូមិថ្មគោល ក្នុងខណ្ឌពោធិ៍សែនជ័យ កំពុងតែផ្គើននិងអនុសាសន៍ចៅហ្វាយក្រុង ឃួង ស្រេង
រាជធានីភ្នំពេញ៖តាមសេចក្តីរាយការណ័បានឲ្យដឹងថាសង្វៀនជល់មាន់ដ៏ធំមួយកន្លែងនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយម្ចាស់ទីតាំងអត់ខ្វល់ជាមួយអាជ្ញាធរមូលដ្ឋានឡើយ ដោយពួកគេសុទ្ធតែអាងខ្សែ ធំ ឬរត់ការជាប្រព័ន្ធអស់ហើយ។
ហេតុនេះហើយទើបប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខសង្គម ព្រោះភាគច្រើននៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម លួចប្លន់ និងបទល្មើសជាច្រើនទៀតតែងតែចេញពីល្បែងស៊ីសងដែលកំពុងកើតឡើងយ៉ាងរាលដាលនៅពេលបច្ចុប្បន្ន។
ជុំវិញល្បែងសុីសងខុសច្បាប់ កើតមាននៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ពលរដ្ឋទល់ភ្នែករងចាំមើលថា តើពេលណាសមត្ថកិច្ចចុះបង្ក្រាប ដើម្បីធានារក្សា សុវត្តិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាសង្គម។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។