កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីបន្ថែម ៧៥០នាក់ ខណៈមានអ្នកជា ៦៥៣នាក់ និងមានអ្នកស្លាប់ ១០នាក់!
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៧៥០នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៦៥៣នាក់ និងមានអ្នកស្លាប់ ១០នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧៥០នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ៣៤នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៣១ ៤៦០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២៤ ៤៦០នាក់ និងអ្នកស្លាប់កើនឡើង ២៣០នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។