ក្រសួងទេសចរណ៍ កំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ដែលល្មើសច្បាប់ស្ដីពីវិធានការទប់ស្កាត់ជំងឺកូវីដ
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានសម្រេចចេញសារាចរណែនាំស្ដីពីការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលជាទណ្ឌកម្មរដ្ឋបាលដែលត្រូវសម្រេចក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ទៅតាមទំហំ/ចំណុះអាជីវកម្មដែលមានកំណត់នៅក្នុងប្រកាសអន្តរក្រសួងរវាងក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមអានសារាចរណែនាំ ខាងក្រោម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។