ម៉ូតូបុកម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅស្រុកបូទុមសាគរ
ខេត្តកោះកុង៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និងម្នាក់ទៀត បានរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ២គ្រឿងបុកពេញទំហឹង កាលពីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ លើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយជនបង្កជិះម៉ូតូ ម៉ាកវេវពណ៌ខៀវ គ្មានស្លាកលេខ ទិសដៅពីរកើតទៅលិច មិនប្រកាន់ស្តាំ បើកបរក្នុងស្ថានភាពស្រវឹង ដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ១គ្រឿងទៀត ម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាលេខ ដូចគ្នា បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសតែម្តង។
ជនបង្កឈ្មោះ សៀង សឿន ភេទប្រុស អាយុ៤២ឆ្នាំ (ស្លាប់) មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ។ រីឯភាគីម្ខាងទៀតឈ្មោះ សេក រិន ភេទប្រុស អាយុ ៣៩ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ។
ករណីនេះ នគរបាលមូលដ្ឋានច បានយកម៉ូតូទាំង២គ្រឿង យកទៅមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។