ដុតកម្ទេច​ជ្រូក​ផ្ទុក​ជំងឺប៉េស្ត​ជ្រូកអាហ្រ្វិក៥០ក្បាល ដែលឈ្មួញលួច​នាំចូល​ខុស​ច្បាប់

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដុតកម្ទេចសត្វជ្រូក៥០ក្បាល ដែលមានផ្ទុកវីរុសជំងឺប៉េស្ដជ្រូកអាហ្វ្រិក នៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កន្លែងស្ថានីយចិញ្ចឹមគោពូជភ្នំតាម៉ៅខេត្តតាកែវ។

ការដុតនេះ ធ្វើ​ឡើង​ក្រោមអធិបតីភាព ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុបជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋាន សុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close