រោងចក្រ​ប្រេង​អ៊ីរ៉ង់ ឆាប់ឆេះ​សង្ស័យ​រង​ការវាយប្រហារ​

​នៅ​ថ្ងៃទី ៣​ខែមិថុនា រោងចក្រ​ចម្រាញ់​ប្រេង​របស់​អ៊ីរ៉ង់ ឆាប់​ឆេះសង្ស័យ​រង​ការវាយប្រហារ ក្រោយពេល​ប្រទេស​នេះ​ទើបតែ​រង​ការឆាប់ឆេះ​នាវាចម្បាំង​ធំ​បំផុត ។​

​មន្ត្រី​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា​«​អណ្តាតភ្លើង​ឆាប់ឆេះ​ចេញពី​បំពង់​បង្ហូរ​ស្ម័ន​នៅក្នុង​រោងចក្រ​ចម្រាញ់​ប្រេង Tondquyan ក្នុង​រដ្ឋធានី​តេ​អ៊ីរ៉ង់​»​។ នៅពេលនេះ​មិនទាន់មាន​របាយការណ៍​ស្តីពី​ចំនួន​អ្នកស្លាប់​និង​របួស នៅឡើយ​ទេ ។ ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ព្យាយាម​គ​ញរ​ប់​គ្រង​ស្ថានភាព​។​

​តាម​សារព័ត៌មាន ISNA បាន​ផ្សាយ​ថា មូលហេតុ​បណ្តាល​ឲ្យ​ឆាប់ឆេះ​រោងចក្រ​ខាងលើ​នៅឡើយ​ទេ​។ ក្រុម​អ្នកជំនាញ​កំពុងតែ​បើក​ការស្រាវជ្រាវ​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់​។ ហេតុ​ការ​ខាងលើ​កើតឡើង​ក្រោយពេល​មួយថ្ងៃ ដែល​នាវាចម្បាំង​ធំ​បំផុត​របស់​អ៊ីរ៉ង​ឆាប់ឆេះ នៅ​តំបន់​សមុទ្រ​ប្រទេស​អូ​ម៉​ង់ ។​

​សារព័ត៌មាន RT បាន​ផ្សាយ​ថា ទីតាំង នានា​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ រង់​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារតែ​ការ​ផ្ទះ​ឆេះ​ជា​បន្តបន្ទាប់ តាំងពី​រោងចក្រ​ប្រេង ទីតាំង​យោធា រហូតដល់​ទីតាំង​សុខាភិបាល​នានា​។​

​កាលពី​ខែឧសភា អ៊ីរ៉ង់​បាន​ប្រឈម​ការឆាប់ឆេះ​កំពង់ផែ Bushehr ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏មាន​ការផ្ទុះ​ឆេះ​នៅ​រោងចក្រ​គីមី​នៅ​ទីក្រុង Qazvin ។ កាលពី​ខែមេសា និង​ខែមិថុនា មាន​ករណី​ផ្ទះ​ឆេះ​ជាច្រើន​កើតឡើង​នៅ​រោងចក្រ​បរមាណូ Natanz បណ្តាល​ឲ្យ​ខូចខាត​យ៉ាង​តំណាំ ។ អ៊ីរ៉ង់​បាន​ចោទប្រកាន់​អ៊ីស្រាអែល​នៅ​ពីក្រោយ​ការផ្ទុះ​ឆេះ​នាពេល​កន្លងមក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close