ទីក្រុង​ប៉ារីស ​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​ដោយ​ជោគជ័យ​

បារាំង​បាន​បាញ់​បង្ហោះ​ផ្កាយរណប​យោធា​ដ៏​ទំនើប​ឡើងទៅ​កាន់​គន្លង​គោចរ​ផែនដី​ដោយ​ជោគជ័យ ។ ផ្កាយរណប់​នោះ​នឹង​ជួយ​ដល់​កម្លាំងយោធា បារាំង​នៅ​ជុំវិញ​ពិភពលោក​អាច​ទំនាក់ទំនង​គ​ញ​នា​បាន​យ៉ាង​ឆាប់រហ័ស​និង​សុវត្ថិភាព​។​

​តាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​កម្លាំង​ទាហាន​អាកាស​បារាំង លោក Stephane Spet បាន​ឲ្យ​ដឹងថា ផ្កាយរណប​ត្រូវបាន​ផលិតឡើង​ដើម្បី​ទប់ស្កាត់​សកម្មភាព​ជ្រៀតជ្រែក​យោធា​ពី​ដី​និង​ពី​ទី​អវកាស​។ រ៉ុក្កែត Ariane 5 បាន​បាញ់​ចេញពី​ទីលាន Kourou , Guiana នៅ​ល្ងាច​ថ្ងៃទី​២៣​ខែតុលា (​ពេលវេលា​បារាំង​) បញ្ជូន​ផ្កាយរណប Syracuse 4A ឡើងទៅ​កាន់​គន្លង​គោចរ​ផែនដី ដោយ​ប្រើ​រយៈពេល ៣៨​នាទី និង ៤៣​វិនាទី​។ ផ្កាយរណប់​យោធា​នោះ អាច​តាម​បរិយាកាស​នៅ​ជុំវិញ​ក៏ដូចជា​ធ្វើដំណើរ​បម្លាស់​ទី បញ្ចៀស​ការវាយប្រហារ ។​

​ដោយបាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ដូច​អង់​ទែន ប្រឆាំង ការបំផ្លាញ​សេវាកម្ម ។ ផ្កាយរណប Syracuse 4A និង​បញ្ចៀស​ពី​ជីពចរ​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច ដែលជា​រឿយៗ​កើតឡើង​បន្ទាប់ពី​ការផ្ទុះអាវុធ​បរមាណូ​។​

​បារាំង បា​នប​បង្កើត​ទីបញ្ជាកា​រ​កម្លាំង​អវក​វាស​តាំងពី​ខែកក្កដា​ឆ្នាំ​២០១៩ ក្នុងពេលដែល​ប្រទេស​មហាអំណាច​ផ្សេងទៀត​ក៏បាន​វិនិយោគ​ជាច្រើន​ទៅលើ​បច្ចេកវិទ្យា​អវកាស​ផងដែរ ដែលជា​សមរភូមិ​យោធា​ថ្មី​របស់​ប្រទេស​មហាអំណាច​។ បារាំង​បាន​វិនិយោគ​ទឹកប្រាក់ ៥​ពាន់​លាន​ដុល្លារ សម្រាប់​វិស័យ​អវកាស ក្នុងដំណាក់កាល​ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៥ ។ កាលពី​ខែមីនា​កន្លងមក បារាំង​បានធ្វើ​សមយុទ្ធ​ទីវ​កាស​ជាំ​លើកដំបូង​ក្នុង​គោលដៅ​ការពារ​ផ្កាយរណប​របស់​បារាំង​នៅ​ទី​អវកាស​ផែនដី​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close