កម្ពុជា រកឃើញអ្នកឆ្លងកូវីដថ្មី ១១៦នាក់ ខណៈចំនួនអ្នកស្លាប់ថ្មី ៩នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ១១៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ២៨៧នាក់ និងមានអ្នកស្លាប់ថ្មីកើន ៩នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកវិជ្ជមានទាំង ១១៦នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១៧នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៩៩នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៧ ៨៨៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៣ ២៦៤នាក់ និងអ្នកស្លាប់កើនឡើង ២ ៧៤៣នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។