យុវជន​ម្នាក់ រងគ្រោះ​ដោយសារ​ផ្ទុះ​មីន ដាច់​ជើង​ម្ខាង​!

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ១២.០០​នាទី​ថ្ងៃត្រង់ មាន​ករណី​គ្រោះថ្នាក់​ដោយសារ​មីន​ប្រឆាំង​មនុស្ស ដែល​បាន​បណ្តាលឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ រឿន ថន អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ខ្ទុំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រងរបួស​ដាច់​ជើង​ម្ខាង និង​របួស​ដៃ​ម្ខាង នៅពេលដែល​គាត់​កំពុង​ដើរ​បោច​ផ្តៅ​ក្នុងព្រៃ នៅ​ចំនុច​ដងទង់ ក្នុងភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​អាជ្ញាធរ​មីន​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​សាកសួរ​អា​ជ្ញា​ធរ​មូលដ្ឋាន ឬ​អ្នក​ដែល​ដឹង​ច្បាស់​អំពី​ព័ត៌មាន មុនពេល​ចូល​តំបន់​ណា​ដែល​មិនទាន់​បានធ្វើការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​។

​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​គ្រាប់​ទាំងនោះ​ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close