ចិន​បាន​ត្រៀមលក្ខណៈ​សម្រាប់​ស្ថានភាព​អាសន្ន ក្រោយ​កូ​វីដ​១៩ ឆ្លង​រាលដាល​១១​ខេត្ត​ក្រុង​

​រល​ក់កូ​វីដ​១៩ ថ្មី​បាន​ឆ្លង​រាលដាល​ដល់​ខេត្ត​ក្រុង​ចំនួន​១១ ក្នុងប្រទេស​ចិន​ចាប់តាំងពី​ថ្ងៃទី​១៧​ខែតុលា មកទល់ពេលនេះ​។ គណៈកម្មការ​សុខាភិបាល​ចិន នៅ​ថ្ងៃទី ២៥​ខែតុលា បាន​ព្រមាន​ថា កូ​វីដ​១៩ អាច​នឹង​បន្ត​ឆ្លង​រាលដាល​ខ្ពស់ជាង​នេះ ខណៈ​រដូវរងារ​ជិត​មកដល់ ដូច្នេះ​ចាំបាច់​ត្រូវតែ​ត្រៀមលក្ខណៈ​ទប់ទល់​ស្ថានភាព​អាក្រក់​។​

​នៅ​ថ្ងៃទី ២៥​ខែតុលា ចិន​បានប្រកាស​បិទទ្វារ​តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត​Gansu ហើយ​បាន​បិទ​ស្រុក Alxa Left Banner ដើម្បី​ការពារ​ការរីក​រាលដាល​នៃ Covid-19 ។ គណៈកម្មការ​សុខាភិបាល​ចិន NHC បាន​ឲ្យ​ដឹងថា ការផ្ទុះ​កូ​វីដ​១៩​ថ្មី​នេះ បាន​ឆ្លង​រាលដាល​ដល់​១១​ខេត្តហើយ​ចាប់តាំងពី​ថ្ងៃទី ១៧​ខែតុលា ។​

​មន្ត្រី​រដ្ឋាភិបាល​ខេត្ត Gansu នៅ​ថ្ងៃទី ២៥​ខែតុលា បានសម្រេច​បិទ​តំបន់​ទេសចរន​៦ ក្រោយ​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ។ ចំណែក​រដ្ឋធានី​ប៉េកាំង ក៏បាន​ហាមប្រាម​ពលរដ្ឋ ចេញចូល​ទៅកាន់​តំបន់​មាន​ករណី​ឆ្លង​កូ​វីដ ១៩ ។​

​តាម​របាយការណ៍ ជា​រៀងរាល់ថ្ងៃ​ចិន​មាន​ករណី​ឆ្លង​កូ​វីដ ១៩ រាប់សិប​នាក់​ក្នុងពេល​ថ្មីៗ​នេះ ។ ទាំងនោះ​ហើយ​បានជា​ទីក្រុង​ប៉េកាំង សម្រេច​ផ្អាក​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់ ដែល​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​វិស័យសេដ្ឋកិច្ច ដែល​កំពុងតែ រង​ផលប៉ះពាល់​ខ្លាំង​។ អ្នកឯកទេស​សេដ្ឋកិច្ច Yeap Jun Rong បាន​និយាយ​ទៅកាន់​សារព័ត៌មាន AP ថា វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ ១៩ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចជាតិ​។​

​នៅ​ខេត្ត​ក្រុង​មួយចំនួន នៅជាប់​ព្រំដែន​ខេត្ត​ដែលមាន​ករណី​ឆ្លង បើទោះបី​មិនទាន់​រកឃើញ​មាន​អ្នក​ឆ្លង​ក្តី តែ​បានសម្រេច​ផ្អាក​រាល់​សកម្មភាព វប្បធម៌ ការជួប​ជុំគ្នា​…​ដើម្បី​បញ្ចៀស​ការឆ្លង​កូ​វីដ ១៩ ។​

​ក្រុមហ៊ុន​អាកាសចរណ៍ អវកាស Expace ក៏បាន​ប្រកាស​ផងដែរ​ថា នឹង​ផ្អាក​រាល់​សកម្មភាព ពាក់ព័ន្ធ​កាំជ្រួច​មី​ស៊ី​ល Kuaaizhou 1-A ។ ទន្ទឹមនឹងនោះ​ក៏បាន​ស្នើ​ដល់​បុគ្គលិក​ទាំងអស់​ត្រូវអនុវត្ត​វិធានការ​ការពារ បញ្ចៀស​ការជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ខាងក្រៅ​។​

​ការផ្ទុះ​កូ​វីដ​១៩ ថ្មី​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​តំបន់​ភាគ​ខាងជើង និង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ចិន ហើយ​បាន​រាលដាល​ដល់ទី​ក្រុង​ប៉េកាំង និង Hebei ។ រដ្ឋាភិបាល​ចិន​បាន​ចាត់វិធានការ​ទប់ស្កាត់ ខណៈ​ការប្រកួត​កីឡា​រដូវរងា​ឆ្នាំ​២០២២ ដែល​នឹង​ធ្វើឡើង​នៅ​ខែកុម្ភៈ​ឆ្នាំ ២០២២៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close