ថៃ បន្ត​រកឃើញ​ករណី​កូ​វីដ​១៩​ថ្មី​ជិត ៨​ពាន់​នាក់ និង​មាន​ករណី​ស្លាប់ ៦៦​នាក់​ទៀត​!

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ បានប្រកាស នា​ព្រឹក​ថ្ងៃទី​២៦ តុលា ២០២១​នេះ​ថា មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៧៧០៦​នាក់​ទៀត និង​ស្លាប់​មនុស្ស​៦៦​នាក់​ទៀត ក្នុងពេល​២៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

​ក្រៅពីនេះ ក៏មាន​មនុស្ស​ជិត​១​ម៉ឺន​នាក់​ទៀត​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​ដែរ អំឡុងពេល​ដូចគ្នានេះ​។​

​ថៃ​មាន​ករណី​កូ​វីដ​១៩ ដំបូង កាលពីដើមឆ្នាំ​២០២០ ដោយ​មកទល់ពេលនេះ កើន​ដល់ ចំនួន​១,៨៦៦,៨៦៣​នាក់​ហើយ ជាសះស្បើយ ១,៧៤៩,៨៤៨​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់ ១៨៨៦៥​នាក់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close