ចាប់ខ្លួនប្រុស.ស្រី ២២នាក់ ករណីបង្ក្រាបល្បែងស៊ីសង បៀរ អាប៉ោង នៅស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្ដកំពង់ស្ពឺ និងនគរបាលស្រុកសំរោងទង បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង ” អាប៉ោង បៀ” មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុស.ស្រី ចំនួន២២នាក់ កាលពីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងប្រតិបត្តិការនេះ នគរបាលជំនាញ បានដកហូតវត្ថុតាង រួមមាន៖ មេអាប៉ោង ចំនួន៣គ្រាប់, ចានបាញ់អាប៉ោង ចំនួន១, គំរបផ្តិល១, កម្រាលអាប៉ោង១, ទូរស័ព្ទដៃ ២៣គ្រឿង, ម៉ូតូ ៣គ្រឿង, ប្រាក់រៀលមួយចំនួន។
ករណីខាងលើជំនាញ បានបញ្ជូនទៅជនទាំងនោះ ទៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។