បាត់ក្មេងស្រីអាយុ៧ឆ្នាំឃើញតែកាតាបនៅតាមផ្លូវ ចុងក្រោយ​ប្រទះឃើញសាកសពកប់ដី សង្ស័យករណីរំលោភសម្លាប់

(បន្ទាយមានជ័យ) ៖ ក្មេង​ស្រីអាយុ​៧ឆ្នាំម្នាក់ ដែលជា​សិស្ស​រៀន​នៅ​សា​លាបឋ​មសិក្សា​ទំន​ប់​ក​៥ ស្ថិត​នៅក្នុងភូមិ​ទំ​នប់ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បានបាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី០៩ ​ខែ​មីនា​ ឆ្នាំ២០២២ ដោយ​គេ​ត្រឹមប្រទះ​ឃើញ​កាតាប ដែលធ្លាក់ចោម​នៅ​តាម​ដងផ្លូវ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តែចុងក្រោយ នៅវេលាម៉ោង​ប្រមាណ៩យប់ ថ្ងៃដដែល គេ​បានប្រទះឃើញ​សាកសពរបស់កុមារីរូបនោះ នៅក្បែរ​សា​លារៀន​ប្រមា​ណ៣០០​ម៉ែត្រ​ ដោយ​មានដីកប់ពីលើ។

លោកវរៈ​សេនីយ៍ឯក សៅ សារឿន អធិការនគរ​បាលក្រុង​ប៉ោយប៉ែតបាន​ឲ្យថា ក្មេងស្រីរង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ លួត​ លីហ្សា អាយុ៧ឆ្នាំ​(ជា​សិស្ស​បឋម​សិក្សាទំ​នប់ក៥) ឪពុក.ម្តាយ​រស់នៅ​ភូមិកើ​ត​ហេតុខាងលើ។

លោកបន្តថា នៅវេលា​ម៉ោង​១២រ​សៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឪពុក ម្តាយនិង​សាច់​ញា​តិក្មេង​ស្រីឈ្មោះ លួត លីហ្សា ដល់​ម៉ោង​ចេញ​ពី​សាលា​មិន​ឃើញកូន​មកដល់ផ្ទះ​ទើបទៅ​សាលា​រៀន​បឋមសិក្សា​ទំនប់ករ៥ ចម្ងាយពីផ្ទៈប្រមា​ណ២០០ម៉ែត្រ បានទៅសួរ​លោកគ្រូ.អ្នកគ្រូ ក៏បាន​ប្រាប់​ថា មិន​បាន​ឃើញ​មករៀនទេ​ហើយត្រឡប់​ទៅវិញតា​មផ្លូវបាន​ប្រទះ​ឃើញកាបូប​កូននៅ​ក្បែរមាត់ផ្លូវ​មិនឃើញ​កូនទើបទៅប្តឹង​ប៉ុស្តិ៍នគរបាល​សង្កាត់ប៉ោយប៉ែត។

លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ក្រោយទទួលបណ្តឹង​ពីសាច់ញាតិ​ក្មេងស្រី​រងគ្រោះកម្លាំង​នគរបាលក្រុង​ប៉ោយប៉ែត និងសាច់ញាតិរង​គ្រោះបា​នជូនដំណឹង​តាម​បណ្តាញសង្គម​ហើយ​កម្លាំងជួយ​អន្តរាគមន៍រុករ​ករហូតដ​ល់ម៉ោង៩និង២២នាទី​យប់ថ្ងៃខែដដែល ទើប​បា​នប្រទៈ​ឃើញ​សាកស​ពក្មេងស្រីរង​គ្រោះ ត្រូវបាន​គេ​យកកប់​ចោ​លក្បែររ​បងថ្មយក​ដីគប់​និងថ្ម​សង្កត់ពីលើ ដែលមានពាក់​អាវសិស្សសាលា និងខោខ្លីធ្លាក់នៅ​ត្រឹមកែ​ងជើ​ងអាក្រាត​កាយ។

ក្រោយ​រកឃើញសាក​សពក្មេងស្រីរងគ្រោះហើយ ​កម្លាំងនគរបាលក្រុងបានធ្វើការ​ហំព័ទ្ធទុក​អោយ​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ​ធ្វើកោសល្យវិច័យ​ទាំងយប់​នៅកន្លែ​ងកើតហេតុ ​ដើម្បី​ឲ្យដឹងច្បាស់ថាជាក​រណី​ឃា​តកម្ម រំលោភសម្លាប់​លើក្មេងស្រីនៅ​ពេលទៅសាលារៀ​នម្នាក់ឯងឬក៏យ៉ាងណា ហើយកម្លាំ​ងកំពុង​បន្តស្រាវជ្រាវរក​ចាប់ខ្លួន​ឃាតករ ដើម្បីចា​ត់ការតាមច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close